ហ្វឺស ហ្វាយនែន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដំបូងក្នុងប្រទេសកម្ពុជា ដែលឯកទេសខាងដំណោះស្រាយផ្ទះសម្បែង ត្រូវបានបង្កើតឡើង ដើម្បីជួយក្រុមគ្រួសារនៅក្នុងប្រទេស កម្ពុជា បានរស់នៅក្នុងសេចក្តីថ្លៃថ្នូរ សុវត្ថិភាព សុភមង្គល និងមានស្ថេរភាពតាមរយៈការផ្តល់លទ្ធភាព និងឱកាសក្លាយជាម្ចាស់កម្មសិទ្ធិនៃផ្ទះសម្បែង។ ហ្វឺស ហ្វាយនែន ជាក្រុមហ៊ុនដែលបណ្តាក់ទុនរួមគ្នារវាង ក្រុមហ៊ុន ហ្វឺស ហូម ភីអិលស៊ី ដែលមានទីតាំងក្នុងប្រទេសកម្ពុជា Phillip Capital ដែលមានទីតាំងក្នុងប្រទេសសិង្ហបុរី Insitor Fund ដែលមានទីតាំងក្នុងប្រទេសលុចសំបួរ មូលនិធិអភិវឌ្ឍន៍កម្ពុជាឡាវ (Cambodia-Laos Development Fund) និងមូលនិធិ Norfund ពីប្រទេសន័រវេ។