សន្ដិសុខអាគារ និងយានជំនិះ
Ear Icon
ការងារ​នេះ​បាន​ហួស​ថ្ងៃ​ផុត​កំណត់​ហើយ
Ear Icon
ID: 11597 Ear Icon
 
ឈប់ទទួលពាក្យ: ០៦ កញ្ញា ២០២១ Ear Icon
សេចក្តីលំអិត អំពីការផ្សព្វផ្សាយ
Ear Icon

ហ្គេ​តវ៉េ​ធូខ្មែរ​ (G2K) ត្រូវ​បាន​បង្កើត​ឡើងក្នុ​ងឆ្នាំ​២០១៤ ជាសាលាប​ង្រៀន​ភាសាខ្មែរ​ដល់​ជនបរទេស​ដែល​រស់នៅ​ក្នុង​ប្រទេសកម្ពុជា​។ ចាប់តាំងពី​ពេល​នោះ​មក​ យើង​បាន​ខិតខំ​ប្រឹងប្រែង​ផ្ដល់​ការអប់រំ​ដែល​មានគុណ​ភាព​ផ្នែក​ភាសា​ និង​វប្បធម៌​ដ៏​ល្អ​បំផុត​ និង​ត្រូវ​បាន​ចាត់ទុកថា​ជា​កន្លែង​ដំបូង​គេ​បង្អស់​សម្រាប់​ការ​បង្រៀន​ភាសាខ្មែរ​។

កំណើន​លូតលាស់​នៃ​ចំនួន​សិស្ស​បាន​នាំឲ្យ​ G2K ផ្លាស់ប្ដូរ​ទីតាំងនៅ​ខែ​មករា​ ឆ្នាំ​២០២០ ទៅកាន់​អាគារ​កែ​លម្អ​ថ្មី​ប្រណិត​មួយ​។ ការ​បម្លាស់​ប្ដូរ​ទីតាំង​នេះ​ ជា​ជំហាន​នៃ​ការផ្លាស់ប្ដូរ​ដ៏​ធំ​ និង​គួរឲ្យ​រំភើប​សម្រាប់​ G2K។ កន្លែង​ថ្មី​របស់យើង​គឺ​មាន​ស្ដ​ង់ដា​ខ្ពស់​ និង​យើង​មាន​កន្លែង​ទំនេរ​មួយ​ចំនួន​ទុក​សម្រាប់​ បង្កើត​មជ្ឈមណ្ឌល​អាជីវកម្ម​ សហគ្រាស​សង្គម​ និង​អន្តរ​កម្ម​និសិត្ស។ យើង​ក៏មាន​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​សាល​ប្រជុំ​២ជាន់​ហើយ​ភាព​ជោគជ័យ​នៃ​ការ​បណ្ដាក់ទុន​ថ្មី​នេះ​ គឺជា​គន្លិះក្នុង​ការ​រក្សា​ស្ថេរ​ភាព​យូរអង្វែង​របស់​ G2K។

G2K ត្រូវ​បាន​ចុះបញ្ជី​ជា​អាជីវកម្ម​ និង​ជាសាលា​រៀន​នៅ​ក្នុង​ប្រទេសកម្ពុជា​ និង​ប្រតិបត្តិការ​ជា​អាជីវកម្ម​សង្គម​ ដោយ​ប្រាក់ចំណេញ​ដែល​ទទួល​បាន​ គឺ​សម្រាប់​ធ្វើឲ្យ​មានការ​រីក​ចម្រើន​ទៅ​ថ្ងៃ​អនាគត​។

មុខតំណែង
Ear Icon
សន្ដិសុខអាគារ និងយានជំនិះ (ចំនួន 1 នាក់)
Ear Icon

សេ​ចក្ដីស​ង្ខេ​បអំពី​តួនាទី​

តួនាទី​នេះ​ គឺជា​តួនាទី​យាម​ពេលថ្ងៃ​ ក្នុង​គោលបំណង​ថែរក្សា​យានជំនិះ​ឲ្យ​មាន​សុវត្ថិភាព​ នៅ​ក្នុងអំឡុង​ពេល​ដែល​យានជំនិះ​ទាំងនោះ​ស្ថិតនៅ​ក្នុង​អាគារ​បស់ ហ្គេ​តវ៉េ​ហោ​ស Gateway House។យានជំនិះ​ទាំងនោះ​ជា​របស់​បុគ្គលិក​ សិស្ស​ អ្នក​ជួល​អាគារ​ និង​ភ្ញៀវ​។

សន្តិសុខ​មាន​ទំនួល​ខុសត្រូវ​ក្នុង​ការរៀបចំ​គ្រប់គ្រង​ការ​ចត​នៃ​យានជំនិះ​ដែល​មាន​ ឲ្យ​អាច​ចត​បាន​ និង​មាន​សុវត្ថិភាព​។ តួនាទី​នេះ​ ក៏​ត្រូវជា​អ្នក​សំខាន់​ដំបូង​គេ​បង្អស់​សម្រាប់​ការ​ទំនាក់ទំនង​ជាមួយ​ ភ្ញៀវ​ដែល​ចូល​មកកាន់​អាគារ​នេះ​ (រួម​មាន​អាជីវកម្ម​ផ្សេង​ៗក្រៅពី​ G2K) ដូច្នេះ​ត្រូវ​មាន​ព័ត៌មាន​ច្បាស់លាស់​ដែល​ត្រូវ​ផ្ដល់​ជូន​ភ្ញៀវ​ដោយ​ឥរិយា​បទ​គួរសម​។

តួនាទី​ចម្រុះ​នេះ​ ត្រូវការ​ផែនការ​ការងារ​ ប៉ុន្តែ​ត្រូវការ​សមត្ថភាព​ឆ្លើយតបទៅនឹង​កាលៈទេសៈ​ និង​ការ​រំពឹង​ទុក​។ អ្នក​កាន់​តួនាទី​នេះ​នឹង​ត្រូវ​រំពឹង​ទុក​ថា​ ត្រូវ​ដឹកនាំ​និង​ត្រួតពិនិត្យ​មើល​ទីតាំង​ការងារ​របស់​ខ្លួន​ និង​ធ្វើការងារ​ចុះ​សម្រុង​ជាមួយ​អ្នកដទៃ​ផង​ដែរ​។

ភារកិច្ច​ទទួលខុសត្រូវ​ដោយៈ អ្នក​សម្របសម្រួល​ផ្នែក​រដ្ឋបាល​ និង​ហរិ​ញ្ញវត្ថុ​

ការងារ​ក្រៅ​ម៉ោងៈ ចាប់ពី​ម៉ោង​ ៧:០០ ព្រឹក​ ដល់​ ម៉ោង​ ៦:០០ល្ងាច​ ពី​ថ្ងៃអង្គារ៍ ពុធ​ និង​ព្រហស្បតិ៍​

ប្រភេទ​កិច្ចសន្យាៈ កិច្ចសន្យា​មាន​ថេរ​វេលា​កំណត់​ រយៈពេល​១ឆ្នាំ​ ករណី​សុំ​ឈប់​ធ្វើការ​ត្រូវ​ជូនដំណឹង​ ១ខែមុន​យ៉ាងតិច​

Ear Icon
ប្រាក់ខែ: $85 Ear Icon
ប្រភេទ: ផ្នែកសន្តិសុខយាមអាគារ, ផ្នែកចំណតយានយន្ត Ear Icon
ទីតាំង: រាជធានីភ្នំពេញ Ear Icon
ពេលវេលា: ការងារក្រៅម៉ោង Ear Icon
ទំនួលខុសត្រូវការងារ
Ear Icon
  • ភារកិច្ច​ និង​ការទទួលខុសត្រូវ​ចំបងៈ Ear Icon
  • ទទួលខុសត្រូវ​ចំពោះ​គ្រប់​យានជំនិះ​ដែល​មកដល់​នៅ​ក្នុង​បរិវេណ​ Gateway House Ear Icon
  • ជួយ​ដល់​អ្នកបើក​បរ​ឲ្យ​ចត​មានសណ្ដាប់ធ្នាប់​ ដើម្បី​អាចឲ្យ​យានជំនិះ​ចត​បានជា​អតិ​ប្បរមា Ear Icon
  • បម្លាស់​ទី​យានជំនិះ​ និង​រៀបចំឡើង​វិញ​ដោយ​ប្រុងប្រយ័ត្ន​ប្រសិន​ត្រូវការ​ ជៀសវាង​មានការ​ខូចខាត​ Ear Icon
  • យាម​ម៉ូតូ​បុគ្គលិក​ និង​សិស្ស​ ឲ្យ​មាន​សុវត្ថិភាព​ និង​សន្តិសុខ​ Ear Icon
  • ស្វាគមន៍​ភ្ញៀវ​ ដែល​មកកាន់​អាគារ​ និង​ផ្ដល់​ការ​ចង្អុល​ទិសដៅ​ Ear Icon
  • ត្រូវ​ប្រាកដ​ថា​ ការ​ចូល​មកកាន់​អាគារ​ ត្រូវ​បាន​ប្រុងប្រយ័ត្ន​គ្រប់ពេល​ Ear Icon
  • ត្រូវ​រក្សា​កន្លែង​ដែល​ហាមមិនឲ្យ​ចត​ ឲ្យ​នៅទំនេរ​ Ear Icon
  • ជូត​សំអាត​/លាង​ កន្លែង​ចត​របស់​ហ្គេ​វ៉េ​ហោ​ស (ទាំង​នៅ​ជាន់​ខាងក្រោម​ និង​ទីធ្លា​ខាងមុខ​) Ear Icon
  • បើ​ទ្វា​កន្លែង​ចត​ គ្រប់ពេល​ចាប់ផ្ដើម​ការងារ​ Ear Icon
  • ប្រគល់​ភារកិច្ច​ដល់​អ្នកយាម​យប់​រៀងរាល់ថ្ងៃ​ចុង​ម៉ោង​ធ្វើការ​ និង​ប្រាប់​អំពី​បញ្ហា​ដែល​កើត​ មាន​។ Ear Icon
  • បរិយាកាស​ការងារ​ Ear Icon
  • ត្រូវ​ធានា​ថា​ បរិយាកាស​នៅ​ក្នុង​អាគារ​ប្រកបដោយ​ការ​ស្វាគមន៍​ និង​មាន​វិជ្ជាជីវៈ​ Ear Icon
  • រាយការ​បញ្ហា​ផ្សេង​ៗដែល​កើតឡើង​ភ្លាម​ៗទៅ​ អ្នក​សម្របសម្រួល​ហិរញ្ញវត្ថុ​ និង​រដ្ឋបាល​ការងារ​ផ្សេង​ៗ Ear Icon
  • រាល់​បុគ្គលិក​ ហ្គេ​តវ៉េ​ធូខ្មែរ​ទាំងអស់​ត្រូវ​បាន​រំពឹង​ទុក​ថា​ នឹង​ធ្វើការ​បត់បែន​ ទទួលយក​ភារកិច្ច​ ការងារ​ ដើម្បី​ជួយ​ដល់​សហការី​ទៅតាម​ការចាំបាច់​។ Ear Icon
ជំនាញ
Ear Icon
  • លក្ខណៈ​សម្បត្តិ​ និង​បទពិសោធន៍​ការងារ​ Ear Icon
  • សញ្ញាប័ត្រ​ឌីប្លូម​ ឬបាក់ឌុប​ Ear Icon
  • បទពិសោធន៍​ការងារ​សន្តិសុខ​ Ear Icon
  • មាន​ភាព​អត់ធ្មត់​ Ear Icon
  • សមត្ថភាព​ធ្វើការងារ​ម៉ោង​ដែល​មិនទៀង​ទាត់​ រួម​មាន​ថ្នាក់​ពេលល្ងាច​ និង​ចុង​សប្ហា​ហ៍ Ear Icon
  • សមត្ថភាព​ធ្វើការ​វេន​ជំនួស​ពេល​មានត​ម្រូ​វការ ឧទាហរណ៍​ ការ​សុំច្បាប់​សម្រាក​ Ear Icon
  • សមត្ថភាព​ចូលរួម​ក្នុង​ការផ្លាស់ប្ដូរ​ និង​ប្រតិ្តកម្ម​ ដោយមាន​ប្រសិទ្ធ​ភាព​ និង​ប្រសិទ្ធ​ផល​ Ear Icon
  • ជំនាញ​ភាសា​អង់គ្លេស​ ប៉ុន្តែ​មិន​ចាំបាច់​។ Ear Icon
  • សមាជិក​ក្រុម​ការងារ​ G2K ទាំងអស់​ត្រូវ​បាន​រំពឹង​ទុក​ថានឹងនាំ​យក​ជំនាញ​ បទពិសោធន៍​ និង​លក្ខណៈ​សម្បត្តិៈ Ear Icon
  • ត្រូវ​មានការ​ទំនាក់ទំនង​ល្អ​ រីករាយ​នឹង​ការងារ​ និង​ជាមួយ​មនុស្ស​ផ្សេង​ៗ Ear Icon
  • មាន​បុគ្គលិកលក្ខណៈ​ល្អ​ តម្រង់​ទិស​អតិថិជន​ បទពិសោធន៍​ស្ដាប់​ យោគយល់​ និង​បំពេញ​តម្រូវ​ការ​ឲ្យ​គ្នា​ទៅវិញទៅមក​ Ear Icon
  • សមត្ថភាព​រក្សា​វិជ្ជាជីវៈ​ និង​ឥរិយា​បទ​ស្វាគមន៍​ទៅកាន់​សិស្ស​ទាំងអស់​ សហការី​ អ្នក​ជួល​អាគារ​ និង​មនុស្ស​ផ្សេង​ៗ Ear Icon
  • ឥរិយា​បទ​បត់បែន​ សម្រប​ខ្លួន​ និង​សហការ​ Ear Icon
  • សមត្ថភាព​ធ្វើការ​ជា​ផ្នែក​របស់ក្រុម និង​មើលឃើញ​គោលដៅ​រួម​ជាសំខាន់​ Ear Icon
  • សមត្ថភាព​ ឆ្លើយតបទៅនឹង​ភារកិច្ច​របស់​ខ្លួន​ដោយ​សកម្ម​ ឬដោះស្រាយបញ្ហា​សម្រាប់​អត្ថប្រយោជន៍​របស់​អតិថិជន​ ដែល​មិនមែន​ការងារ​ជាក់លាក់​របស់​ខ្លួន​ Ear Icon
  • ឥរិយា​បទ​ដែល​មាន​ឆន្ទៈ​ក្នុង​ការរៀនសូត្រ​ពី​អ្នកដទៃ​ Ear Icon
  • ធ្វើការ​ប្ដេជ្ញាចិត្ត​ចំពោះ​បេសកកម្ម​ ទស្សនវិស័យ​ និង​គុណ​តម្លៃ​ស្នូល​របស់​ G2K។ Ear Icon
តំរូវការចំពោះមុខតំណែង
Ear Icon
  • កម្រិតវប្បធម៌: បញ្ចប់​អនុវិទ្យា​ល័យ Ear Icon
ពត៌មាន​សំរាប់​ដាក់​ពាក្យ
Ear Icon

បេក្ខជន​ដែល​មានបំណង​ដាក់ពាក្យ​ សូម​ផ្ញើ​ប្រវត្តិរូប​សង្ខេប​របស់​ខ្លួន​ ដោយ​ភ្ជាប់​លិខិត​ចំណាប់អារម្មណ៍​ មកកាន់​អាសយដ្ឋាន​ដូច​បាន​ផ្ដល់​ជូន​ នៅ​ក្នុង​ព័ត៌មាន​ទំនាក់ទំនង​។

ភាពជា​ប្រជាពលរដ្ឋៈ

  • ពាក្យសុំ​ការងារ​នេះ​ ត្រូវ​បាន​ស្វា​គន៍បេក្ខភាព​ជា​ជនជាតិ​កម្ពុជា​
  • ពាក្យ​ស្នើសុំ​នឹង​ត្រូវ​ទទួលយក​នៅ​ពេល​ចាប់ផ្ដើម​បំពញតួនាទី​។
ពត៌មាន​ទំនាក់​ទំនង
Ear Icon
អាស័យដ្ឋាន
Ear Icon
  • ទីតាំង - #4, St. 197, Sangkat Tumnob Tuek ខណ្ឌចំការមន រាជធានីភ្នំពេញ កម្ពុជា Ear Icon
ឈ្មោះទំនាក់ទំនង
Ear Icon
  • Gateway To Khmer Ear Icon
ទូរស័ព្ទ
Ear Icon
  • 077 893 386 Ear Icon
អុីម៉ែល
Ear Icon
  • admin@g2k.asia
ការងារដែលស្រដៀង
Ear Icon