បុគ្គលិកផ្នែកអនាម័យ និងថែសួន
Ear Icon
ការងារ​នេះ​បាន​ហួស​ថ្ងៃ​ផុត​កំណត់​ហើយ
Ear Icon
ID: 15471 Ear Icon
 
ឈប់ទទួលពាក្យ: ២៥ មិនា ២០២២ Ear Icon
សេចក្តីលំអិត អំពីការផ្សព្វផ្សាយ
Ear Icon

មន្ទីរពេទ្យ​កុមារ​អង្គរ​យើង​កំពុង​ត្រូវការ​ជ្រើសរើស​បុគ្គលិក​លើ​មុខតំណែង​ដូច​ខាងក្រោម​៖

មុខតំណែង
Ear Icon
បុគ្គលិកផ្នែកអនាម័យ និងថែសួន (ចំនួន 1 នាក់)
Ear Icon

ម៉ោង​មប្រើការ​ងារ​ : យ៉ាងតិច​ ៤0ម៉ោង​ ក្នុង​មួយ​សប្តាហ៍​

បុគ្គលិក​សំអាត​និង​ថែ​សួន​គឺ​ស្ថិតនៅ​ក្រោម​ការ​គ្រប់គ្រង​ផ្ទាល់​របស់​ប្រធាន​ផ្នែក​សំអាត​និង​អនាម័យ​នៃ​នាយកដ្ឋាន​រដ្ឋបាល​មន្ទីរពេទ្យ​កុមារ​អង្គរ​។ បុគ្គលិក​សំអាត​និង​ថែ​សួន​ត្រូវ​ធានា​ឲ្យបាន​ថា​បរិវេណ​ទាំងមូល​របស់​មន្ទីរពេទ្យ​គឺ​ត្រូវតែ​ស្អាត​មាន​របៀបរៀបរយ​និង​មាន​ផាសុខភាពជា​និច្ច​ ។

Ear Icon
ប្រាក់ខែ: $180 - $220 Ear Icon
ប្រភេទ: ផ្នែកអនាម័យ, ផ្នែកថែទាំសូនច្បារ Ear Icon
ទីតាំង: ខេត្តសៀមរាប Ear Icon
ពេលវេលា: ការងារពេញម៉ោង Ear Icon
ទំនួលខុសត្រូវការងារ
Ear Icon
  • ត្រូវធានាឱ្យបានថា ​បរិវេណទាំងមូលរបស់ម​ន្ទីរពេទ្យ រួមទាំងសួនច្បារ​ សួនបន្លែ ​ត្រូវស្អាត មាន​របៀបរៀបរយនិង​មានផាសុខភាពជានិច្ច Ear Icon
  • ទទួលបន្ទុកសំអាតទូទៅទាំងក្នុងកន្លែងវេជ្ជសាស្រ្តនិងក្រៅកន្លែងវេជ្ជសាស្រ្ត Ear Icon
  • លាងសំអាតគ្រែ,​ កម្រាល, ​រៀបចំគ្រែអ្នកជំ​ងឺសម្រាកពេទ្យ, ​បោកគក់សម្ភារៈ​ប្រើប្រាស់ទូទៅនៅក្នុងមន្ទីរពេទ្យ ​និងសម្លៀកបំពាក់បុគ្គលិក​ ផ្នែកវេជ្ជសាស្រ្តមួយចំនួនដែល​បានកំណត់ដោ​យមន្ទីរពេទ្យ Ear Icon
  • សម្អាត​ រក្សា និងថែទាំនូវសំភារៈ​ និងឧបករណ៍របស់មន្ទីរពេទ្យ​ តួយ៉ាងរួមមាន ​ឧបករណ៍ជូតសំអាត ធុងទឹក ​ទឹកថ្នាំសំអាតឥដ្ឋការ៉ូ ​ម៉ាស៊ីនសំអាតផ្សេងៗ ​។ល។ ដែលបានផ្តល់ឱ្យប្រើប្រាស់ ក៏ដូចជា​ សំភារៈដ៏ទៃទៀត​នៅក្នុងមន្ទីរពេទ្យ Ear Icon
  • អនុវត្តគោលកា​រណ៍សុវត្ថិភាព ​និងនីតិវិធីបង្ការការចំ​លងរោគ ទៅតាមក្បួនច្បាប់​ដែលមន្ទីរពេទ្យបានកំណត់ Ear Icon
  • ត្រូវអនុវត្តអោយបានខ្ជាប់ខ្ជួនតាមគោលការណ៍ ព្រមទាំងបទបញ្ជាផ្ទៃក្នុង របស់ផ្នែកសំអាត Ear Icon
  • សំអាត និងយកសំរា​មចេញពីធុងសំរាមជាប្រចាំ ​ដើម្បីធានាឱ្យមាន ភា​ពស្អាតជានិច្ច ក្នុងបរិវេ​ណមន្ទីរពេទ្យ អនុលោមតា​មគោលការណ៍ អនាម័យដែលបានកំណត់ Ear Icon
  • ​ ធ្វើការងារមួយចំនួនដែលចាត់តាំងដោយប្រធានផ្នែកសំអាត។ Ear Icon
ជំនាញ
Ear Icon
  • កំរិតសិក្សាត្រឹមថ្នាក់អនុវិទ្យាល័យ យ៉ាងទាបបំផុត Ear Icon
  • មានជំនាញមូលដ្ឋានក្នុងការដាំដុះដំណាំផ្សេងៗ និង សំអាត Ear Icon
  • បទពិសោធន៏ខាងផ្នែកក​សិកម្ម យ៉ាងតិច១ឆ្នាំ​ មានចិត្តអំនត់​ អត់ធ្មត់​ ចំពោះការងារ ​និងការទទួលខុសត្រូវ និង​ អាចសរសេរភាសាខ្មែរ Ear Icon
តំរូវការចំពោះមុខតំណែង
Ear Icon
  • កម្រិតវប្បធម៌: បញ្ចប់​អនុវិទ្យា​ល័យ Ear Icon
ពត៌មាន​សំរាប់​ដាក់​ពាក្យ
Ear Icon

បេក្ខជន​ដែល​មាន​ចំណាប់អារម្មណ៍​សូម​អញ្ជើញ​មក​ទទួលពាក្យ​សុំ​បម្រើ​ការងារ​នៅ​ការិយាល័យ​ធនធានមនុស្ស​មន្ទីរពេទ្យ​កុមារ​អង្គរ​នៅ​រៀងរាល់​ម៉ោង​ធ្វើការ​ពី​ថ្ងៃ​ច័ន្ទ រហូតដល់​ថ្ងៃសុក្រ​ ឬ អាច​ទាញ​យក​នូវ​ពាក្យសុំ​បម្រើ​ការងារ​តាមរយៈ​គេ​ហទំព័រ​ និង​ សូម​ភ្ជាប់​មក​ជាមួយ​នូវ​ ប្រវត្តិរូប​សង្ខេប​ការងារ​ និង​សញ្ញាប័ត្រ​ការសិក្សា​ មកកាន់​មន្ទី​ពេទ្យ​កុមារ​អង្គរ​ ដោយ​ប្រើប្រាស់​ព័ត៌មាន​ដែល​បាន​ផ្ដល់​ជូន​នៅ​ក្នុង​ព័ត៌មាន​ទំនាក់ទំនង​។

ពត៌មាន​ទំនាក់​ទំនង
Ear Icon
អាស័យដ្ឋាន
Ear Icon
  • ទីតាំងខេត្តសៀមរាប - សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប កម្ពុជា Ear Icon
ឈ្មោះទំនាក់ទំនង
Ear Icon
  • Angkor Hospital for Children Ear Icon
ទូរស័ព្ទ
Ear Icon
  • 063 963 409 Ear Icon
  • 078 498 788 Ear Icon
អុីម៉ែល
Ear Icon
  • job@angkorhospital.org
ការងារដែលស្រដៀង
Ear Icon