ធនាគារ ហត្ថាគឺជាធនាគារឯកជនឈានមុខមួយនៅប្រទេសកម្ពុជា ដែលបានទទួលអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជា និងបានធ្វើប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជាជាង ២៦ឆ្នាំ មកហើយ ក្នុងនាមជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើសន្សំពីសាធារណជន។ ដោយទទួលបាននូវភាពជោគជ័យលើអាជីវកម្មរបស់ខ្លួនជាបន្តបន្ទាប់ ធនាគារ ហត្ថា ម.ក បានផ្លាស់ប្រែមុខមាត់ថ្មីពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទៅជាធនាគារពាណិជ្ជ ក្នុងឆ្នាំ២០២០ និងបានបន្តផ្តល់សេវាកម្មហិរញ្ញវត្ថុយ៉ាងសម្បូរបែបដល់អតិថិជនជាប្រភេទអាជីវកម្មលក្ខណៈគ្រួសារ និងសហគ្រាសធុនតូចបំផុត ធុនតូច និងធុនមធ្យម រួមទាំងសេវាហិរញ្ញវត្ថុជាច្រើនទៀត ទៅកាន់អតិថិជនជាលក្ខណៈឯកត្តជន និងក្រុមហ៊ុនយ៉ាងទូលំទូលាយ។
ធនាគារ ហត្ថា គឺជាធនាគារពាណិជ្ជ នៅព្រះរាជាណាចក្រកម្ពុជា និងជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ធនាគារក្រុងស្រ៊ី ដែលជាធនាគារពាណិជ្ជឈានមុខគេ នៃព្រះរាជាណាចក្រថៃឡង់ន៍ ហើយក៏ជាសមាជិកនៃសម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ Mitsubushi UFJ Financial Group (MUFG) ដែលជាសម្ព័ន្ធហិរញ្ញវត្ថុធំបំផុតនៃប្រទេសជប៉ុន និងលើសកលលោកផងដែរ ។
រាយការណ៍ជូន៖ នាយកសាខា
ទីតាំងបម្រើការងារ ៖
អត្ថប្រយោជន៍ទទួលបាន
បេក្ខជន ដែលមានចំណាប់អារម្មណ៍ សូមផ្ញើពាក្យស្នើសុំបម្រើការងារ ឬប្រវត្តិរូបសង្ខេប (ភ្ជាប់មកជាមួយ អត្តសញ្ញាណប័ណ្ណ ឬសំបុត្រកំណើត) មកកាន់យើងខ្ញុំ តាមរយៈអ៊ីម៉ែលឬលេខទូរសព្ទ័ដែលបានបញ្ជាក់ជូននៅក្នុងព៍ត៌មានទំនាក់ទំនង ឬអញ្ជើញមកដាក់ពាក្យបម្រើការងារនៅតាមការិយាល័យសាខាណាមួយដែលនៅជិតលោកអ្នកបំផុត ឬអាចដាក់ពាក្យតាមរយៈtelegram 069 720 169 ឬ 069 222 800 បាន។