ពេលនេះយើងខ្ញុំកំពុងស្វែងរកបេក្ខជនដែលមានសមត្ថភាព ដើម្បីបំពេញមុខតំណែងដូចខាងក្រោម៖
ការពិពណ៌នាការងារ
ភារកិច្ចចម្បងរបស់គាត់ គឺត្រូវចម្អិនម្ហូបសម្រាប់សិស្ស និងបុគ្គលិករបស់អង្គការបាយ័ន រួមទាំងការសម្អាតអាហារដ្ឋាន និងអគារ។ម្យ៉ាងវិញទៀតត្រូវចម្អិនម្ហូបឱ្យបានត្រឹមត្រូវនៅក្នុងអាហារដ្ឋាន ដោយត្រូវប្រាកដថា របស់របរនៅក្នុងអាហារដ្ឋានមានរបៀបរៀបរយល្អ ស្អាត និងប្រើប្រាស់របស់របរបានត្រឹមត្រូវ និងមិនមានការបាត់បង់។ មុខម្ហូបត្រូវតែធ្វើឱ្យប្រាកដថាគុណភាព និងបរិមាណនៃអាហារគ្រប់គ្រាន់សម្រាប់សិស្ស និងបុគ្គលិកជារៀងរាល់ថ្ងៃ។ ការចម្អិនអាហារត្រូវបញ្ចប់ទាន់ពេល ដោយផ្អែកលើពេលវេលាដែលត្រូវបានផ្តល់ជូនសម្រាប់អាហារពេលព្រឹក និងអាហារថ្ងៃត្រង់។ ត្រូវអនុវត្តអនាម័យល្អបំផុតក្នុងអំឡុងពេលចម្អិនអាហារ រួមទាំងការសម្អាតដៃ និងលាងដៃមុនពេលចម្អិនអាហារជាដើម។
មុខតំណែងនេះស្ថិតនៅក្រោមការចាត់ចែង និងទទួលខុសត្រូវដោយនាយិកាសាលាបង្រៀនធ្វើនំ។
បេក្ខជនដែលមានចំណាប់អារម្មណ៏ត្រូវបានអញ្ជើញឱ្យផ្ញើ CV និង Cover Letter មកកាន់អាស័យដ្ឋានអ៊ីម៉ែលដែលមាននៅក្នុងពត៌មានទំនាក់ទំនង។